ព័ត៌មានអន្តរជាតិ
កិច្ចប្រជុំ G7 អំពាវនាវ ឲ្យកូរ៉េខាងជើង លុបបំបាត់នុយក្លេអ៊ែ និងវិលរកកិច្ចចរចា តាមបែបការទូត
បរទេស ៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស G7 តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសកូរ៉េខាងជើង ឲ្យលុបចោលទាំងស្រុង នូវអាវុធនុយក្លេអ៊ែ និងវិលត្រឡប់មករកកិច្ចចរចាគ្នា ក្រោយកិច្ចប្រជុំកំពូល នៃរដ្ឋមន្ត្រីការបរទេសមួយ ដែលប្រារព្ធធ្វើឡើង នៅក្នុងទីក្រុងឡុងដ៍ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រដ្ឋមន្ត្រីការបរទេសនានា បាននិយាយថា “យើងអំពាវនាវឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឈប់ធ្វើសកម្មភាពបង្កហេតុ និងវិលចូលរួមក្នុងដំណើរការការទូត ជាមួយគោលដៅលុបបំបាត់ នុយក្លេអ៊ែដ៏ច្បាស់លាស់”...