កីឡា
កីឡាករ កីឡាការិនីហែលទឹក កម្ពុជា មិនបានឡើងទៅវគ្គ បន្តឡើយ
ភ្នំពេញ៖ម្សិលម៉ិញនេះ កីឡាករ កីឡាការិនីហែលទឹកកម្ពុជា បានប្រកួតវិញ្ញាសាហែលរបៀប សេរីចម្ងាយ៥០ម៉ែត្ររួចរាល់ហើយតែពួកគេមិនបានឡើងទៅ វគ្គប្រកួតបន្តឡើតតែទោះជាយ៉ាងណាពួកគេធ្វើបានល្អដោយ បំផ្លាញចោលនូវសិទ្ធិផលចាស់ ដោយបង្កើតនូវសិទ្ធិផលថ្មីដែលល្អប្រសើរជាងមុន ។ សិទ្ធិផលចាស់របស់កីឡាករហែម ប៉ុចដែលល្អជាងគេ កន្លងមកគឺ២៤វិនាទី៩២តែនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូគេធ្វើបានក្នុងថិរវេលា២៤វិនាទី៩១។កីឡាកររូបនេះហែល នៅក្នុងស៊េរីទី៤ដោយបានចំណាត់ថ្នាក់លេខ៤ក្នុងស៊េរីតែលទ្ធផលជារួមគេជាប់ចំណាត់ថ្នាក់លេខ៥២ ក្នុងចំណោមកីឡាករដែលចូលរួមចំនួន៧២នាក់ លើវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរីនេះ ។ សូមបញ្ជាក់ថានេះជាកំណត់ត្រាដ៏ល្អមួយ ក្នុងប្រវត្តិសាស្រ្ត កីឡាហែលទឹកកម្ពុជាសម្រាប់វិញ្ញាសា៥០ម៉ែត្ររបៀបសេរី ។កំណត់ត្រាចាស់របស់កីឡាករហែមគីរីដែលសព្វថ្ងៃជាអគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុថស៊ីដនីឆ្នាំ២០០០នោះ...