ផ្សេងៗ
កីឡាករ Messi នឹងខកខានការប្រកួតកីឡាអូឡាំពិក ខណៈលោក នៅមានឱកាសការប្រកួត World Cup 2026
អាហ្សង់ទីន៖ ម្ចាស់ពានរង្វាន់ Ballon d’Or ៨ សម័យកាល កីឡាករបាល់ទាត់ឆ្នើម Lionel Messi បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ESPN ថា លោកនឹងមិនព្យាយាមឈ្នះមេដាយមាសទី២ជាមួយអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនៅរដូវក្តៅនេះឡើយ។ ខ្សែប្រយុទ្ធ Messi របស់ក្លឹប Inter Miami បាននិយាយក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធថា ខ្ញុំបាននិយាយជាមួយគ្រូបង្វឹកអូឡាំពិកអាហ្សង់ទីន ហើយយើងបានយល់ព្រមភ្លាមៗអំពីស្ថានភាពនេះ។ វាជាពេលវេលាដ៏លំបាកមួយ...