កីឡា
កីឡាចំបាប់ កីឡាគុនដាវ និង៣ប្រភេទទៀត ចាប់ផ្តើមការប្រកួតមុនគេ ក្នុងប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥
ភ្នំពេញ៖កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កីឡា ៥ ប្រភេទចាប់ផ្តើមការប្រកួតមុនគេរួមមានកីឡាចំបាប់ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាបាល់ទះ និងបាល់បោះ។...