កីឡា
កម្ពុជា បានទទួលលិខិតអញ្ជើញ សម្រាប់ការប្រកួតកីឡា អាស៊ីនៅ Hangzhou ឆ្នាំ២០២២
ភ្នំពេញ៖លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលលិខិតអញ្ជើញជាផ្លូវការពីគណៈកម្មការរៀបចំ ការប្រកួតកីឡាអាស៊ីលើកទី១៩ឆ្នាំ២០២២នៅទៅក្រុង Hangzhou ប្រទេសចិនហើយ ។ ជាមួយនឹងការទទួលបានភ្លាមៗ នូវលិខិតអញ្ជើញនេះលោកបានប្រកាសភ្លាមៗ ពីការចូលើរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំទ្វីបអាស៊ីដែលធ្វើរៀងរាល់៤ឆ្នាំម្ដងនេះដែរ។ លោកក៏បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកីឡាករកីឡាការិនី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតដ៏ធំប្រចាំទ្វីបអាស៊ីនេះទៀតផង ។ លោកប្រកាសចុងក្រោយថា “ជួបគ្នានៅHangzhouការប្រកួតកីឡាអាស៊ីឆ្នាំ២០២២” ៕