ព័ត៌មានអន្តរជាតិ
កុមារអូស្ត្រាលី អាចឆ្លងផុតពីដែន កំណត់អាយុសម្រាប់ការចូលប្រើប្រាស់ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម
ស៊ីដនី៖របាយការណ៍របស់និយតករសុវត្ថិភាពអនឡាញរបស់ប្រទេសនេះបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា កុមារនៅប្រទេសអូស្ត្រាលីអាចឆ្លងផុតកម្រិតអាយុអប្បបរមា ដែលកំណត់ដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងងាយស្រួល មុនការហាមប្រាមដោយរដ្ឋាភិបាលលើការចូលប្រើប្រាស់ សម្រាប់អ្នកមានអាយុក្រោម ១៦ ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ របាយការណ៍របស់ ESafety រួមបញ្ចូលគ្នានូវលទ្ធផលពីការស្ទង់មតិថ្នាក់ជាតិលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្មេងមានអាយុពី ៨ ទៅ ១៥ ឆ្នាំ រួមជាមួយនឹងការឆ្លើយតបពីសេវាកម្មចំនួន ៨ រួមមាន...