បរទេស៖ កូនដ្រូនពីរគ្រឿង តាមសេចក្តីរាយការណ៍ ត្រូវបានរារាំងដំណើរនៅថ្ងៃចន្ទនេះ ក្នុងខណៈកំពុងធ្វើការ ហោះហើរចូលទៅជិត មូលដ្ឋានទ័ពអ៊ីរ៉ាក់មួយកន្លែង ដែលមានកងកម្លាំងអាមេរិក ប្រចាំការនៅ ក្នុងថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការសម្លាប់មេបញ្ជាការកំពូល របស់អ៊ីរ៉ង់មួយរូប ដោយអាមេរិក។ កាសែតរ៉យទ័រ ដែលដកស្រង់សម្តីមន្ត្រីសន្តិសុខអ៊ីរ៉ាក់នានា បានរាយការណ៍ថា មូលដ្ឋានទ័ពនោះ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាដាត ហើយអាកាសយានដ្ឋាននោះ គឺជាកន្លែងមួយ ដែលកាលពីថ្ងៃទី០២...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានដកស្រង់សម្តីមេបញ្ជាការ កងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ដែលនិយាយថា ប្រទេសអ៊ីរ៉ង់មានកូនដ្រូន ដែលអាចហោះហើរ បានចម្ងាយ៧.០០០គីឡូម៉ែត្រ ហើយនេះជាដំណើរអភិវឌ្ឍន៍មួយ ដែលទីក្រុងវ៉ាស៊ីនតោន អាចនឹងចាត់ទុកថា ជាការគម្រាមកំហែងមួយ ចំពោះស្ថិរភាពក្នុងតំបន់។ ការអះអាងរបស់អ៊ីរ៉ង់នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសអ៊ីរ៉ង់ និងមហាអំណាចធំៗទាំង៦ កំពុងតែធ្វើការពិភាក្សាគ្នា ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀង...