ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងនិងកូរ៉េខាងត្បូង ដាក់ឲ្យដំណើរការ hotline ឡើងវិញបន្ទាប់ពី ផ្តាច់ចោលជាង១ឆ្នាំ
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនិង ប្រទេសកូរ៉េខាងត្បូង បានឈានទៅដល់ការសម្រេចចិត្តដាក់ឲ្យដំណើរការទំនាក់ទំនងគ្នា ជាកម្រិតបន្ទាន់ឬ hotline វិញហើយបន្ទាប់ពី វាត្រូវបាន គេកាត់ផ្តាច់ចោលដោយ រដ្ឋាភិបាលក្រុងព្យុងយ៉ាងអស់រយៈពេលជាង១ឆ្នាំមកហើយ។ រំលឹកដែរថាកូរ៉េខាងជើងបានសម្រេចចិត្ត ដោយឯកតោភាគីក្នុងការកាត់ផ្តាច់ចោល នូវទំនាក់ទំនង hotline ជាមួយនឹងកូរ៉េខាងត្បូងកាលពីខែមិថុនាឆ្នាំ២០២០បន្ទាប់ពី កិច្ចប្រជុំរវាងប្រទេសទាំងពីរត្រូវបាន គេមើលឃើញថាបាន ទទួលត្រឹមលទ្ធផល បរាជ័យសាជាថ្មី។...