ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល រយៈចម្ងាយខ្លី ចំនួន៣គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន មុនឆ្លងចូលឆ្នាំ២០២៣
បរទេស ៖ យោងតាមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន ដែលបានថ្កោលទោស ការបង្ហាញកម្លាំងថា ជាការគំរាមកំហែង ដល់ស្ថិរភាពក្នុងតំបន់ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយខ្លី ចំនួន៣គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះ របស់យោធាកូរ៉េខាងត្បូង (JCS) បានរៀបរាប់លម្អិត...