ផ្សេងៗ
មន្ត្រីជាន់ខ្ពស់រុស្សីម្នាក់ លើកឡើងថាកូវីដអាចជាវិរុស ធ្លាយចេញពីមន្ទីរ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានសភាជាន់ទាប មួយរបស់រុស្សីនៅរដ្ឋ Duma លោក Vyacheslav Volodin បានធ្វើការចោទប្រកាន់ថា កូវីដដែលកំពុងយាយីពិភពលោក បច្ចុប្បន្ននេះគឺជវិរុសដែលធ្លាយចេញពីមន្ទីរពិសោធរបស់អាមេរិកប៉ុណ្ណោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាថ្នាក់ជាតិមួយ នៅថ្ងៃនេះលោក Volodin បានបន្តថា៖វាគឺជាការបែកធ្លាយ ចេញពីមន្ទីរពិសោធមួយក្នុងចំណោមមន្ទីរពិសោធ ជាច្រើនរបស់អាមេរិក ដែលកំពុងដំណើរការតាមតំបន់នានា លើលោកដូចនេះរដ្ឋាភិបាលរុស្សីគួរមានសិទ្ធគ្រប់គ្រាន់ក្នុងការលើក យកបញ្ហានេះមកដើម្បីទាមទារឲ្យមានការទទួលខុសត្រូវ ដ៏សមរម្យមួយ។ លោកបញ្ជាក់ទៀតថា៖...