ប្លែកៗ
ផ្ទាំងទឹកកក កោះអង់តាក់ទិក កំពុងដាច់ពីគ្នា៖ផ្ទាំងទឹកកកទម្ងន់ ១៨០ ពាន់ពាន់លានតោន កំពុងជួយការដួលរលំ ក្នុងរយៈពេល ២០ឆ្នាំ
វ៉ាស៊ីនតោន៖ការសិក្សាមួយបានព្រមានថា ផ្ទាំងទឹកកកដែលមានទម្ងន់ ១៨០ ពាន់ពាន់លានតោននៃកោះអង់តាក់ទិក អាចនឹងដួលរលំក្នុងរយៈពេល ២០ ឆ្នាំដោយសារតែផ្ទាំងទឹកកកអណ្តែត ដែលជួយទប់វាបានដាច់ពីគ្នាហើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ធ្នើទឹកកកនៅកោះPine មានទីតាំងនៅលើផ្ទាំងទឹកកកខាងលិចមហាសមុទ្រអង់តាក់ទិកត្រូវបានគេដឹងថា កំពុងធ្លាក់ចុះនៅពេលនេះអស់ជាច្រើនទសវត្សមកហើយដោយសារការផ្លាស់ប្តូរអាកាសធាតុ។ ទោះយ៉ាងណាការវិភាគ រូបភាពផ្កាយរណបធ្វើឡើងដោយអ្នកស្រាវជ្រាវដឹកនាំដោយសាកលវិទ្យាល័យវ៉ាស៊ីនតោនបានបង្ហាញពីការខាតបង់យ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២០ ផ្ទាំងទឹកកកធំៗ នៅគែមធ្នើទឹកកក បានបែកចូលសមុទ្រ Amundsen ដែលបណ្តាលឲ្យមានការពន្លឿនផ្ទាំងទឹកកកនៅលើដីគោក។...