សិល្បៈ និង កម្សាន្ត
តំបន់ទេសចរណ៍ ក្នុងខេត្តកំពង់ចាម ! ចង់លេងទឹកក៏បាន ឡើងភ្នំក៏បាន ទស្សនាប្រាសាទក៏បាន
ខេត្តកំពង់ចាម មានចម្ងាយត្រឹមតែ ១២០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ។ ខេត្តនេះ ក៏សម្បូរទៅដោយតំបន់ទេសចរណ៍ល្បីៗផងដែរ គឺអ្នកទេសចរមានជម្រើសច្រើន មិនថាចង់លេងទឹក ឡើងភ្នំ ឬទស្សនាតាមប្រាសាទបុរាណនានានោះ ហើយជាពិសេសនោះទីកន្លែងកម្សាន្តទាំងនោះ ក៏នៅមិនឆ្ងាយពីគ្នា និងខ្លះស្ថិតនៅតាមដងផ្លូវជាមួយគ្នាទៀតផង ដែលធ្វើឱ្យចំណេញពេលវេលា ពោលគឺអាចទៅលេងបានពីរបីកន្លែង រយៈពេលតែ១ថ្ងៃ ។ តោះមកស្គាល់តំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តកំពង់ចាមដូចខាងក្រោមនេះ៖ -ឆ្នេរខ្សាច់កោះប៉ែន: ស្ថិតនៅភូមិកំពង់ត្រុំ...