សេដ្ឋកិច្ច
ប្រាក់ចំណូល របស់កំពង់ស្វយ័ត ក្រុងភ្នំពេញ នៅតែរក្សាបានកំនើន ប្រសើរ ក្នុងត្រីមាសទី២ នៃឆ្នាំនេះ
ភ្នំពេញៈ ទោះបីជាមានការយារយី ពីវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែ ប្រតិបត្តិការសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា នៅតែមានដំណើរ ការល្អប្រសើរ ជាក់ស្ដែងនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១នេះ ចំណូលពីប្រតិបត្តិការនានា នៃកំពង់ផែស្វយ័តក្រុងភ្នំពេញ នៅតែមានកំណើន។ យោងតាមរបាយការណ៍ របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ឱ្យដឹងថា នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាន ៧,១លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី២...