សិល្បៈ និង កម្សាន្ត
IVE ក្លាយជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយ សម្រាប់យុទ្ធនាការស្ម័គ្រចិត្តរបស់ កាកបាទក្រហមកូរ៉េ
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៩ ខែកញ្ញានេះ ក្រុមតារាស្រីថ្មីរបស់ Starship Entertainment បានចូលរួមក្នុងពិធីតែងតាំងនៅអគារកាកបាទក្រហមកូរ៉េ ហើយក្លាយជាឯកអគ្គរដ្ឋទូតជាផ្លូវការសម្រាប់ ‘Anyone Campaign’ ។ សម្រាប់យុទ្ធនាការទូទាំងប្រទេសថ្មីនេះលើកទឹកចិត្តសាធារណជនឲ្យចូលរួមក្នុងឱកាសស្ម័គ្រចិត្តដ៏មានអត្ថន័យមួយមុនដំណាច់ឆ្នាំ ដោយសង្កត់ធ្ងន់ថា នរណាម្នាក់អាចជួយអ្នកត្រូវការជំនួយនៅក្នុងសហគមន៍របស់ពួកគេ។ IVE បានថតបទចម្រៀងយុទ្ធនាការមួយដែលមានចំណងជើងថា “ជាមួយនឹងការប៉ះរបស់អ្នក” ហើយនឹងត្រូវបានបង្ហាញជាគំរូផ្សព្វផ្សាយផងដែរ។...