ព័ត៌មានអន្តរជាតិ
ក្រិក-បារាំង នឹងចុះកិច្ចព្រមព្រៀង ពង្រឹងវិស័យ ការពារជាតិ
បរទេស៖នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថារដ្ឋាភិបាលក្រុងអាតែននិងរដ្ឋាភិបាលក្រុងប៉ារីសនឹងឈាន ទៅដល់កិច្ចព្រមព្រៀងរវាងគ្នានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជម្រុញនិងធ្វើឲ្យស៊ីជម្រៅនៃ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទៅ លើវិស័យការពារជាតិ។ លោក Mitsotakis ដែលបានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ TV ERT នៅក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោក នៅក្នុងរដ្ឋធានីក្រុងប៉ារីសទៀតថាពួកយើងមកដល់ពេលនេះ គឺកំពុងឆ្ពោះទៅមុខនៃការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រិកនិងបារាំងហើយកិច្ចព្រមព្រៀង មួយនឹងត្រូវប្រកាសនៅព្រឹក ថ្ងៃអង្គារជាមួយនឹងប្រធានាធិបតី បារាំងលោក...