ព័ត៌មានអន្តរជាតិ
ក្រុងប៊ែរឡាំង បដិសេធមិនបង់សំណងសង្គ្រាមលោកលើកទីពីរបន្ថែមទៀតដល់ប្រទេសប៉ូឡូញ
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានប្រាប់សមភាគីប៉ូឡូញនៅថ្ងៃអង្គារថា ក្រុងប៊ែរឡាំងបដិសេធមិនបង់សំណងសង្គ្រាមលោកលើកទីពីរបន្ថែមទៀតដល់ប្រទេសប៉ូឡូញនោះទេ ហើយចាត់ទុកបញ្ហានេះថា «បិទ» នៅកម្រិតរដ្ឋាភិបាល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Zbigniew Rau នៅទីក្រុងវ៉ារស្សាវ៉ា លោកស្រី Baerbock...