ព័ត៌មានអន្តរជាតិ
ក្រោយក្រុងព្យុងយ៉ាង បាញ់មីស៊ីលផ្លោងហូរហែរ អាមេរិក យល់ព្រមចូលតុចរចា ជាមួយកូរ៉េខាងជើង ប៉ុន្តែមិនដាក់លក្ខខណ្ឌជាមុន
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋបាលលោក Biden បានត្រៀមខ្លួនដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសកូរ៉េខាងជើង ដោយគ្មានដាក់លក្ខខណ្ឌជាមុន ដែលជាការផ្លាស់ប្តូរវិធីសាស្រ្តយ៉ាងខ្លាំងមួយពីការលើកឡើង របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងពេលឃោសនាបោះឆ្នោតរបស់លោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក...