Event
ក្រសួងរៀបចំដែនដី បានចេញប្លង់គោល អភិវឌ្ឍន៍ និងប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨
ព្រះសីហនុៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន សម្រេចអនុម័តទៅលើប្លង់គោល ប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨។ ប្លង់គោលប្រើប្រាស់ដីធ្លីនេះ ត្រូវបានរៀបចំឡើងដោយប្រមូលសិក្សា និងវិភាគទិន្នន័យរូបវន្ត ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យសង្គម និងទិន្នន័យបរិស្ថាន ទិន្នន័យប្រជាសាស្រ្ត និងការស្រង់មតិ សមស្របតាមគោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយដីធ្លី សៀវភៅដីធ្លី អនុក្រឹតស្តីពីនគរូបនីយកម្ម រាជធានីភ្នំពេញ ក្រុង និងទីប្រជុំជន...