ព្រឹត្តិការណ៍
ក្រុងលង្វែក អតីតរាជធានីរបស់ខ្មែរ និងជាបន្ទាយដ៏រឹងមាំមួយ ក្រោយសម័យអង្គរ
ក្រុងលង្វែក គឺជាអតីតរាជធានីខ្មែរ និងជាបន្ទាយដ៏រឹងមាំមួយ ក្រោយសម័យអង្គរ ។ នៅជុំវិញរាជធានីនេះ មានដាំដើមឫស្សីកម្រាស់ជាង ១០០ម៉ែត្រ សម្រាប់ធ្វើជារបាំងការពារ ។ រាជធានីលង្វែក ត្រូវបានរៀបចំចាត់ អោយកសាងឡើង ដោយព្រះបាទច័ន្ទរាជា បន្ទាប់ពីព្រះអង្គវាយឈ្នះស្ដេចកន និងដណ្ដើមរាជ្យបានមកវិញ ។ ព្រះបាទច័ន្ទរាជា ក្រោយពីបានសម្រេចការសង្គ្រាម លើស្ដេចកនបានហើយ ព្រះអង្គទ្រង់គង់នៅបន្ទាយជ័យ ខេត្តពោធិ៍សាត់...