សិល្បៈ និង កម្សាន្ត
ទស្សនាទីក្រុងអណ្តែត ទឹកដំបូងបង្អស់របស់ពិភពលោក! ទីក្រុង Oceanix បង្កើតឡើងការពារទឹកជំនន់ គាំទ្រដោយ UN នឹងសាងសង់នៅ កូរ៉េខាងត្បូងនាឆ្នាំ២០២៥
កូរ៉េខាងត្បូង៖ មេដឹកនាំគម្រោងបានប្រកាសជាផ្លូវការថា ទីក្រុងបណ្តែតទឹកដំបូងគេរបស់ពិភពលោកនឹងត្រូវបានសាងសង់នៅឆ្នេរសមុទ្រកូរ៉េខាងត្បូងនៅឆ្នាំ២០២៥ ដើម្បីជាមធ្យោបាយសម្រាប់មនុស្សជាតិក្នុងការរស់រានមាន ជីវិតពីការកើនឡើងកម្រិតទឹកសមុទ្របង្កើតឡើងដើម្បីការពារទឹកជំនន់គាំទ្រដោយ អង្គការសហប្រជាជាតិនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សម្រាប់ការគាំទ្រដោយអង្គការសហប្រជាជាតិ ទីក្រុងបណ្តែតទឹកដែលត្រូវបានសាងសង់នៅឆ្នេរសមុទ្រនៃទីក្រុងប៊ូសាន នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់ រួមមានកោះជាច្រើនបង្កើតឡើងដោយមនុស្សដែល ទាំងអស់ឡើងនឹងសមុទ្រ ដើម្បីលុបបំបាត់ហានិភ័យនៃទឹកជំនន់។ ទីក្រុងដែលមានភាពគ្រប់គ្រាន់ដោយខ្លួនឯង នឹងបង្កើតថាមពលអគ្គិសនីពីបន្ទះសូឡានៅលើអគារនានា ផលិតអាហារ ការបន្លែងទឹកសាបដោយខ្លួនឯង និងអ្នករស់នៅតាមសាឡាងរវាងកោះ នៅលើទូកនាពេលអនាគត។វាក៏អាចទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ រលកយក្សស៊ូណាមិ និងព្យុះសង្ឃរាប្រភេទទី៥...