ក្រុមតាលីបង់ បានបង្ហាញសម្ញែងអាវុធនិងយានយន្តធ្វើសឹកមួយចំនួនរបស់អាមេរិក ដែលពេលនេះកា្លយជារបស់ក្រុមខ្លួនកាន់កាប់ ក្នុងគោលបំណងដើម្បីជាការអបអរសាទរ ក្រោយពីទ័ពរបស់បរទេសបានដកចេញអស់ពីប្រទេសអាហ្វហ្គនីស្ថាន។ ក្បួនដង្ហែររបស់ក្រុមតាលីបង់ បានធ្វើឡើងនៅក្នុងទីក្រុង Kandahar ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន។ កងទ័ព ក្រុមតាលីបង់ បាននាំគ្នាគ្រវីទង់របស់ខ្លួន ដើម្បីជាការអបអរ និងជិះនៅលើរថយន្តស្ទើរតែថ្មីសន្លាងទៀតហើយ ដែលសុទ្ធសឹងតែបន្សល់ដោយគួរសត្រូវ។ បន្ថែមលើនោះ ទាហានរបស់ក្រុមតាលីបង់ ដែលក្លាយជាក្បាលម៉ាសុីនដឹកនាំថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន បានស្លៀកសម្លៀកបំពាក់ឈុតទាហានដូចគ្នាទៅនឹងឈុតទាហានរបស់អាមេរិក ថែមទៀតផង។...
ក្រុមតាលីបង់ កំពុងតាមរកប្រជាជនអាហ្វហ្គានីស្ថាន ដែលជាអ្នកស្រលាញ់ភេទដូចគ្នា ដើម្បីយកមកសម្លាប់ចោល។ កាលពីពេលដែលក្រុម តាលីបង់ កាន់អំណាចនៅកំឡុងឆ្នាំ ១៩៩៦ ដល់ ២០០១ អ្នកស្រលាញ់ភេទដូចគ្នា ក្នុងប្រទេសអហ្វហ្គានីស្ថាន ត្រូវបានកាត់ទោសប្រហារជីវិត។ សិស្សស្រីម្នាក់អាយុ ២០ឆ្នាំ សុំមិនបញ្ចេញឈ្មោះ ដើម្បីរក្សាសុវត្ថិភាព បានឱ្យដឹងថា នាងជាអ្នកស្រលាញ់ភេទដូចគ្នា ហើយពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ។ នារីខាងលើ សង្ឃឹមថា...
បរទេស៖ ចាប់តាំងពីការដកទ័ពអាមេរិក និងណាតូ ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែកក្កដា ក្រុមតាលីបង់បានគ្រប់គ្រងយ៉ាងឆាប់រហ័សលើផ្នែកធំ ៗ នៃប្រទេស ហើយប្រធានាធិបតីប្រទេសនេះ បានរត់ភៀ់សខ្លួន។ យោងតាមសារព័ត៌មាន DownToEarth របស់ប្រទេសឥណ្ឌា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារភាពជោគជ័យរបស់ពួកគេ កង្វះការតស៊ូដោយកងកម្លាំងអាហ្វហ្គានីស្ថាន និងសម្ពាធអន្តរជាតិតិចតួចនោះ គឺក្រុមតាលីបង់បានបង្កើនអំពើហឹង្សារបស់ពួកគេ។ សម្រាប់ស្ត្រីអាហ្វហ្គានីស្ថានការបង្កើនអំណាចរបស់តាលីបង់...
ប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមអ៊ីស្លាមជ្រុលនិយម ដណ្ដើមបានអំណាចពីរដ្ឋាភិបាល និង ប្រធានាធិបតី លោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស បណ្ដាញសង្គមល្បីៗនៅប្រទេស Facebook, Twitter, WhatsApp និង YouTube ចាប់ផ្ដើមមានការប្រែប្រួលខ្លាំង។ ជាក់ស្ដែង ក្រុមតាលីបង់ កំពុងកាន់គណនី WhatsApp របស់អតីតមន្រ្តីរដ្ឋាភិបាលជាបន្តបន្ទាប់ ប៉ុន្ដែមានគណនីមួយចំនួនត្រូវបានបិទខ្ទប់ដោយក្រុមហ៊ុន...