ហ្គាហ្សា៖ កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់ បានអំពាវនាវដល់អ្នកសម្រុះសម្រួលនៃបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ឱ្យដាក់ចេញនូវផែនការមួយដើម្បីអនុវត្តនូវអ្វីដែលពួកគេបានអនុម័តកាល ពីមុនជំនួសឱ្យការបន្តការចរចាបន្ថែមទៀត ឬការណែនាំសំណើថ្មី ។ ក្រុមចលនានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបនើហ្គាហ្សា នាពេលកន្លងមក ក្រុមហាម៉ាស់ បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងប្រទេសកាតាទទួលបានជោគជ័យ ដើម្បីឈានដល់កិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងបញ្ចប់សង្គ្រាមប្រឆាំងនឹងប្រជាជនហ្គាហ្សា ហើយក្រុមនេះបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីសម្រេចបាននូវការបញ្ឈប់ ។ គេបានដឹងថា អង្គការ ហាម៉ាស់...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមហាម៉ាស់ បាននិយាយកាលពីថ្ងៃចន្ទថាការសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាស្ទ្រីប គឺមានសារៈសំខាន់ណាស់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល។ លោក Abdul Latif al-Qanou អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធានាបទឈប់បាញ់ជាអចិន្ត្រៃយ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឆ្ពោះទៅរកព័ត៌មានលម្អិតនៃការចរចា និងភាពជោគជ័យនៃកិច្ចព្រមព្រៀងជាមួយនឹងការកាន់កាប់របស់អ៊ីស្រាអែល” ។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបំពេញការទាមទាររបស់ប្រជាជនប៉ាឡេស្ទីន រួមមាន “បទឈប់បាញ់អចិន្ត្រៃយ៍ ការដកកងកម្លាំងចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងការវិលត្រឡប់របស់ជនភៀសខ្លួន”។ អ្នកនាំពាក្យបានឲ្យដឹងថា ការទាមទារទាំងនេះ...