Event
ក្រុមហ៊ុនខ្មែរមហាសំណាង រៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ ជាមួយភ្នាក់ងារលក់ និងដេប៉ូចែកចាយ ទូទាំងប្រទេស
ភ្នំពេញ៖នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនឆ្នោតមហាសំណាងបានរៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនខ្មែរមហាសំណាងនិង ភ្នាក់ងារលក់ និងដេប៉ូចែកចាយរបស់ឆ្នោតមហាសំណាង ព្រមទាំងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាសុខាអូតែល។ លោក Xu Ming នាយកក្រុមហ៊ុនខ្មែរមហាសំណាងឯ.ក បានថ្លែងថា ឆ្នោតមហាសំណាងជា “ប្រតិបត្តិករឆ្នោតឈានមុខក្នុងរយៈពេល៦ឆ្នាំ” ទទួលបានអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត (២០២២ – ២០២៦)។ លោកបន្តថា គិតមកដល់ពេលនេះ ឆ្នោតមហាសំណាង បានឈរជើលើទីផ្សារឆ្នោតផ្សងសំណាងក្នុងព្រះរាជាណាចក្រកម្ពុជា...