(ភ្នំពេញ)៖ ផ្សារភ្ជាប់ចំណេះដឹងទៅដល់សិស្ស-និស្សិតគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីសបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជាពិសេស ឱកាសហាត់ការ និងឱកាសការងារលើជំនាញជាច្រើននៅក្នុងរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ដល់និស្សិតអាហារូបករណ៍ផ្ទាល់។ ពិធីជួបសំណះសំណាល ពិសាអាហារសាមគ្គី និងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រព្រឹត្តិឡើងក្រោមវត្តមានអញ្ញើញចូលរួមដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ព្រមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក-លោកស្រី សកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងសមាជិក-សមាជិកាជាច្រើនរូបទៀត។ ក្នុងនោះផងដែរ ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងតែដើរតួជាថ្នាលបណ្តុះបណ្តាលធនធានជំនាន់ក្រោយ តាមរយៈការសហការផ្តល់អាហារូបករណ៍ ឬការចុះកម្មសិក្សាផ្សេងៗ ជាពិសេស គឺការចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេសសរុបជាង ១ ម៉ឺន Tabletចាប់តាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ ជាក់ស្តែង ក្រុមហ៊ុន ជីប ម៉ុង បានបង្កើតកម្មវិធី Young Talent Program ដែលអនុញ្ញាតឱ្យសិស្ស-និស្សិតជាច្រើនរូបមានឱកាសចូលហាត់ការនៅគ្រប់ពហុពាណិជ្ជកម្មជាង ១៤ របស់ ជីប ម៉ុង ដែលក្លាយជាទីតាំងធំមួយ សម្រាប់និស្សិតចុះមកអនុវត្តពីទ្រឹស្តីផ្ទាល់ រៀនសូត្រពីតិចទិចជាក់ស្តែង ក៏ដូចជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាលំបាកនៅពេលចេញធ្វើការ ក្នុងពេល ៣ ខែនេះ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបង្កើត និងគ្រប់គ្រងដោយសហគ្រិនខ្មែរ នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ ដោយរួមបញ្ចូលទាំងជំនាញទន់ រឹង ផ្តល់ឱកាសដកពិសោធន៍ជាក់ស្តែង ដើម្បីជួយតម្រង់ទិសដៅការងារ ឬចំណេះជំនាញផ្សេងៗ ដែលជាគ្រឹះសំខាន់នៃការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ស្តង់ដាពិភពលោក
អំពើល្អមិនសាបសូន្យ! ដើម្បីជាការលើកទឹកចិត្តដល់ភាពអង់អាចក្លាហានរបស់វីរបុរសយើង វើក ប្រកាសឧបត្ថម្ត ១០លានរៀល ដល់កីឡាករ កាន់ ម៉េងហុង ដែលជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ IPCC ពី WURKZ សេនាគុនខ្មែរយ័ន៨ទិស រដូវកាលទី៣ 🇰🇭💪 #WURKZ #unstoppable#បង្កើនថាមពលឥតឈប់ឈរ
ភ្នំពេញ៖ កម្មវិធី «GRC FUN RUN» ជាមួយទឹកពិសា កម្ពុជា ត្រូវបានរៀបចំឡើងដោយ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃអាទិត្យ ទី ៣០ ខែមីនា ឆ្នាំ២០២៥ ដែលបានប្រមូលផ្តុំថ្នាក់ដឹកនាំ សហការី និងអ្នកចូលរួមយ៉ាងច្រើនកុះករ នេះគឺជាសកម្មភាពបំផុសគំនិត បង្កើនស្មារតីកម្ពុជារួមគ្នា លើកកម្ពស់សកម្មភាពលេងកីឡាដើម្បីសុខភាព និងលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អដល់ប្រជាជនកម្ពុជា។...