បច្ចេកវិទ្យា
ក្រុមហ៊ុនព័ត៌មានវិទ្យា ដែលចាកចេញពីរុស្សី បានខាតបង់ប្រាក់ចំណេញរាប់ពាន់លានដុល្លារ
បរទេស៖រដ្ឋមន្ត្រីក្រសួងកិច្ចការងារអភិវឌ្ឍឌីជីថលនិងទំនាក់ទំនងរបស់រុស្សីលោក Maksut Shadaev កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអះអាងថាបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាទាំងឡាយណាដែលបាន សម្រេចចិត្ត ចាកចេញពីប្រទេសរុស្សី បន្ទាប់ពីទ ណ្ឌកម្មលោ កខាងលិចប្រឆាំងរុស្សីនោះបានខាតបង់ប្រាក់ចំណេញ យ៉ាងហោចណាស់១០ពាន់លានដុល្លារ មកហើយនៅពេលនេះ។ រដ្ឋមន្ត្រីក៏បានពោលទៀតដែរថាបណ្តាក្រុមហ៊ុនព័ត៌មានវិទ្យាទាំងនោះមានទាំងក្រុមហ៊ុនល្បីៗលើពិភពលោកដូចជា ក្រុមហ៊ុន IBM និង Microsoft ផងដែរដែលបានសម្រេចចិត្តក្នុងការចាកចេញពីទីតាំងអាជីវកម្មរបស់ពួកគេក្នុងប្រទេសរុស្សី។ លោកបានបន្តថា៖យោងតាមការព្យាករណ៍របស់យើងការ បាត់បង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន ព័ត៌មានវិទ្យាបរទេស ទាំងនោះអាចមានចម្លោះពី៦៥០...