រហូតមកទល់ពេលនេះ ការលក់គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ សម្រេចបានប្រមាណ៩0 ភាគរយហើយ ដោយការលក់ គម្រោងទីមួយនេះ នឹងត្រូវបិទបញ្ចប់ នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹង ពីអ្នកគ្រប់គ្រងជាន់ខ្ពស់ របស់គម្រោងភូមិឋាន ធម្មជាតិក្រុងភ្នំ ។ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងដទៃទៀត ដែលអភិវឌ្ឍដោយក្រុមហ៊ុន វ្យាធបុរៈ ដែលមានទីតាំងស្ថិត នៅក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងនេះមានទីតាំង...
បន្ទាប់ពីទទួលបានការគាំទ្រ ពីសំណាក់អតិថិជន ទាំងជាតិ និងអន្តរជាតិ ក្រុមហ៊ុនអភិវឌ្ឍន៍វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ត្រៀមខ្លួនសម្ពោធ គម្រោងទី៣របស់ខ្លួន ជាផ្លូវការនៅពេលដ៏ឆាប់ៗ ខាងមុខនេះ ដើម្បីបំពេញតម្រូវការ របស់អតិថិជន។ គម្រោងទី៣ របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានឈ្មោះថា The Box Villa ដោយសាងសង់លើផ្ទៃដី ១ហិកតា ស្ថិតនៅតំបន់ប៉ែកខាងកើត...
គម្រោងលំនៅឋានលំហែកាយ បែបធម្មជាតិដំបូងគេបង្អស់ នឹងលេចរូបរាងឡើង នៅក្នុងខេត្តសៀមរាប នាពេលដ៏ខ្លីខាងមុខនេះ ដែលវានឹងចូលរួមចំណែក លើកស្ទួយមុខមាត់ និងលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ដោយសំណង់រួមបញ្ចូល រចនាបទស្ថាបត្យកម្ម បែបខ្មែរនិងអឺរ៉ុប ។ គម្រោងលំនៅឋាន លំហែកាយបែបធម្មជាតិនេះ អភិវឌ្ឍដោយ ក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាន ឈានមុខគេមួយ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានផ្សេងៗទៀត...