បច្ចេកវិទ្យា
ក្រុមហ៊ុនសន្តិសុខ អ៊ីនធើណេត McAfee នឹងលក់ក្នុងតម្លៃ ជាង ១៤ ពាន់លានដុល្លារ
ញូវយ៉ក ៖ ក្រុមហ៊ុនសន្តិសុខ តាមអ៊ីនធើណេត McAfee របស់សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានលក់ក្រុមហ៊ុន ទៅឲ្យអ្នកវិនិយោគមួយ ក្រុមក្នុងតម្លៃជាង ១៤ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការចេញ ជាសាធារណៈ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ សម្ព័ន្ធដឹកនាំដោយសាជីវកម្ម Advent International និង Permira...