Event
ក្រុមហ៊ុនស្មាត បាននាំយកស្បៀង ៣០០០កញ្ចប់ ចែកជូនទៅដល់គ្រួសារ ដែលត្រូវបានជម្លៀសក្នុងខេត្តព្រះវិហារ
ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៧ មិថុនា ២០២៥ក្រុមហ៊ុន Smart បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅក្នុងគ្រាលំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន ៣.០០០ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។ ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាជននៅសហគមន៍ដែលត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។ កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប្អូនប្រជាជនរួមមាន...