ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ កម្មវិធីប្រកួតប្រជែងថ្មីមួយដែលផ្តោតលើនិរន្តរភាព ឆាប់ៗនេះនឹងមើលឃើញមានការចូលរួមដ៏ច្រើនកុះករពីអ្នកមានគំនិតច្នៃប្រឌិតជាច្រើនដើម្បីបង្កើតឱ្យមានឥទ្ធិពលវិជ្ជមានដល់សង្គមកម្ពុជា។ ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញបេក្ខជនបេក្ខនារីដែលមានអាយុចន្លោះពី១៨ ដល់ ២៥ឆ្នាំឱ្យចូលរួមក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។ ការប្រកួតប្រជែងលើកទីមួយនេះនឹងផ្ដោតលើប្រធានបទ “ការពិសាដោយការទទួលខុសត្រូវ”។ នៅក្នុងព្រឹត្តិការណ៍ SUSTAINATHON...
ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅថ្ងៃទី២២ ខែកញ្ញានេះ បានបើកសម្ពោធជាផ្លូវការនូវរោងចក្រថាមពលកម្តៅជីវម៉ាសធំដំបូងគេបង្អស់នៅកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រុមហ៊ុន HEINEKEN Group ដៃគូអាជីវកម្ម សមាគមពាណិជ្ជកម្ម...
ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាងនេះ ក៏គាំទ្រផងដែរដល់គម្រោងអភិរក្សដែលកំពុងបន្តធ្វើឡើងរបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីការពារនិងស្តារព្រៃកោងកាងដ៏សំខាន់នេះឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ខណៈពេលដែលគម្រោងនេះនឹងជួយដល់សហគមន៍មូលដ្ឋានយោងតាមពាក្យស្លោក...
ភ្នំពេញ-ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៖ ក្រុមការងារអាន់ឆ័រ ដែលជាម៉ាកយីហោរដ៏ល្បីមួយ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្ដល់គ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ ដែលរងផលប៉ះពាល់ ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរស់នៅក្បែររោងចក្រ ផលិតស្រាបៀរ របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។ អំណោយជាគ្រឿងឧបភោគបរិភោគនេះ ត្រូវបានប្រគល់ជូនដោយ លោក ចេង...