ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ អឺរ៉ុប លុបជើងហោះហើរ ទៅទីក្រុងតេលអាវីវ ស្របពេលមាន ជម្លោះខ្លាំងឡើង
បរទេស៖ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស គឺក្រុមហ៊ុន Virgin Atlantic និងក្រុមហ៊ុន Iberia ទាំងអស់ បានលុបចោលជើងហោះហើរ ទៅកាន់ទីក្រុងតេលអាវីវ ចំណែកក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប បានចូលរួមជាមួយ ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ក្នុងការចៀសវាងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល ស្របពេលដែលមានជម្លោះកើនខ្លាំងឡើងនៅទីនោះ។ ក្រោយការលុបចោលជើងហោះហើររបស់ខ្លួន ដែលទៅនិងមកពីទីក្រុងតេលអាវីវនៅថ្ងៃព្រហស្បតិ៍នេះនោះ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា “សុវត្ថិភាពនិងសន្តិសុខរបស់សហសេវិកនិងអតិថិជនរបស់យើង តែងតែជាអាទិភាព កំពូលរបស់យើង ហើយយើងបន្តពិនិត្យមើលស្ថានភាពយ៉ាងយកចិត្តទុកដាក់”។...