Event
មិនចាញ់ឆ្នាំមុនៗទេខ្មែរប៊ែវើរីជីសឧបត្ថម្ភគាំទ្រសង្ក្រាន្តធំៗស្ទើរគ្រប់ខេត្ត-ក្រុងដើម្បីលើកស្ទួយនិងអភិរក្សវប្បធម៌ប្រពៃណីខ្មែរ
(ភ្នំពេញ)៖ កាន់តែសប្បាយជាងឆ្នាំមុន ជាមួយសង្រ្កាន្តពាសពេញតំបន់ រាយពេញប្រទេស ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភស្ទើរគ្រប់ទីតាំង ដើម្បីគាំទ្រ អភិរក្ស វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ សិល្បៈ របាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយការចូលរួមឧបត្ថម្ភគាំទ្រពី ខ្មែរ ប៊ែវើរីជីស សង្រ្កាន្តជាច្រើននៅតាមតំបន់ផ្សេងៗ នឹងចាប់ប្រារព្ធឡើង ពីចុងខែមីនា រហូតដល់ពាក់កណ្តាលខែមេសា រួមមានដូចជា សង្ក្រាន្តវិទ្យាល័យ សង្ក្រាន្តសកលវិទ្យាល័យ សង្ក្រាន្តតាមខេត្ត ជាពិសេស គឺព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប និង មហោស្រពបុណ្យភូមិផងដែរ។ មិនតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ធំៗទាំង ៤ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានវត្តមាននៅ ៥ ខេត្តខុសៗគ្នា រយៈពេល ៣ ថ្ងៃ ដែលបងប្អូននឹងបានកំសាន្តសប្បាយ តាមបែបប្រជាប្រិយខ្មែរ ក៏ដូចជាបែបសម័យថ្មី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ ពិសេសជាងនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកម្មវិធីកំសាន្តធំៗ ដោយមានការវាយក្អមប្រជាប្រិយមហាសំណាង ការទាញព្រ័ត្របុរាណមានជ័យ ការប្រកួតញ៉ាំ និង រាំដណ្តើមកៅអី នៅមហោស្រពសិល្បៈបុណ្យភូមិ ក៏ដូចជាតាមសង្រ្កាន្តនានា ដោយបងប្អូនដែលបានចូលរួម នឹងមានឱកាសទទួលបានរង្វាន់ធំពីទឹកពិសាកម្ពុជា, ទឹកក្រូច អាយស៍ កូឡា, និងភេសជ្ជៈ Exprez រសជាតិស្ត្រប៊ែរី រួមទាំងឱកាសឈ្នះរង្វាន់ប្រាក់លាភសំណាងពីការលោតប៉ាវ លោតលុយចូលកុង របស់ភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុលផងដែរ។ លើសពីនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងមានការចែកកាំភ្លើងបាញ់ទឹកសរុបចំនួន ២០០០ ដើម ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ នៅទីតាំងដែលមានសង្រ្កាន្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសិល្បៈគ្រប់ទម្រង់នៅកម្ពុជា ដោយឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីអភិរក្សថែរក្សាប្រពៃណីបុរាណខ្មែរ និងជម្រុញលើកស្ទួយស្មារតីសិល្បៈសម័យតាមរយៈមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍គ្រប់ខេត្ត-ក្រុងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!