(ខេត្តព្រះសីហនុ)៖ បងប្អូនអ្នកកំពុងសោមដឹងតែសប្បាយភ្នែកហើយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំយកមហាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសមកប្រកួតជុំគ្នាជាខ្នាតអន្តរជាតិដែលមានការចូលរួមពីជាង ១៨ប្រទេសជុំវិញពិភពលោក ដែលធ្វើឡើងជាប់ៗគ្នារហូតដល់ ៥ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ កាន់តែពិសេស ថ្ងៃចុងក្រោយនឹងមានការប្រគំតន្ត្រី ចំថ្ងៃនៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលមហាព្រឹត្តិការណ៍តន្ត្រីយក្សនេះមានឈ្មោះថា Valentine loving day...
(ភ្នំពេញ)៖ រដូវកាលចូលឆ្នាំចិនកាន់តែខិតជិតមកដល់ ចរាចរណ៍នៅតាមដងផ្លូវប្រាកដជាមមាញឹកជាងមុន ជាពិសេសសម្រាប់បងប្អូនអ្នករត់កង់បី ដែលត្រូវដឹកអតិថិជនទៅទីតាំងផ្សេងៗ។ គិតគូពីសុវត្ថិភាពអ្នកបើកបរនៅលើដងផ្លូវ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស បានរៀបចំការជួបជុំយ៉ាងពិសេសមួយ ជាមួយបងប្អូនអ្នករត់កង់បី ដើម្បីសួរសុខទុក្ខ ចែករំលែកចំណេះដឹងបន្ថែមពីច្បាប់ចរាចរណ៍ ក៏ដូចជាការយោគយល់អាធ្យាស្រ័យគ្នាអំឡុងពេលបុណ្យទាននេះ។ មិនត្រឹមតែជំនួយស្មារតីក្នុងការបើកបរ បន្ថយភាពងងុយ និងបន្សាបជាតិស្រវឹងប៉ុណ្ណោះទេ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតបរិយាកាសជួបជុំដ៏ស្និទ្ធស្នាលមួយ ប្រមូលផ្តុំបងប្អូនអ្នករត់កង់បីជាច្រើនរយគ្រឿងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការចែករំលែកដោយផ្ទាល់ពីកម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាវិធីបើកបរឱ្យមានសុវត្ថិភាពសម្រាប់ម៉ូតូកង់បី។ បទពិសោធន៍ថ្មីប្លែកក្នុងរោងចក្រលំដាប់ពិភពលោក មានទាំងការដើរទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មក្នុងស្រុក បូកផ្សំនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងពិសាអាហារថ្ងៃត្រង់ផង បង្កើតជាបរិយាកាសជួបជុំដ៏ស្និទស្នាលមួយ សម្រាប់បងប្អូនអ្នករត់កង់បីដែលបានចូលរួម។ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំចិនខាងមុខ ដាហ្ស ក៏បាននាំបងប្អូនអ្នករត់កង់បីទាំងអស់ ជិះមកទទួលយកសំណាងឆ្នាំថ្មីប្រពៃណីចិន ជាមួយសកម្មភាពចាប់អាំងប៉ាវកំណប់នៅផ្សារទំនើប ២៧១ មេហ្គា ម៉ល ដែលមានរង្វាន់ជាច្រើនសម្រាប់លើកទឹកចិត្តដល់អ្នកដែលបានចូលរួមក្នុងជំនួបអ្នកបើកបរគំរូដាហ្ស។ ដាហ្ស ផលិតផលខ្មែរ នាំសំណាងហេងៗជូនបងប្អូនមុនចូលឆ្នាំចិន។ ដាហ្ស ភេសជ្ជៈប៉ូវកម្លាំងខ្លាំង!
(ភ្នំពេញ)៖ រយៈពេលពេញមួយថ្ងៃ ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក បានបញ្ចប់ទៅដោយរលូន កៀរគរបានថវិកាសរុបចំនួន ១៣២,៨៤៥,០០០ រៀល ក្រោយទទួលបានការគាំទ្រចូលរួមយ៉ាងផុសផុលពីបងប្អូនខ្មែរទាំងអស់ រួមកម្លាំងគ្នាជាជំនួយសម្រួលដល់ការរស់នៅរបស់ជនភៀសសឹក តាមរយៈការសាងសង់បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ ។ ការសហការរួមរវាង វើក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះឡើង បានបញ្ជាក់ច្បាស់ពីទឹកចិត្តដែលនៅតែខ្វល់ខ្វាយគិតគូពីសុខទុក្ខរបស់បងប្អូនជនភៀសសឹក ហើយ វើក របស់ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តបន្តប្រមូលកម្លាំងសាមគ្គីពីបងប្អូនខ្មែរ ដើម្បីជាជំនួយសម្រួលការរស់នៅដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក រហូតដល់អាចត្រឡប់ទៅលំនៅដ្ឋានវិញ។ ក្នុងនោះផងដែរ វើក បានប្រកាសចូលរួមជួយព្យាបាលកីឡាករបាល់ទះរបស់វិសាខា ស ពិសី រហូតបានជាសះស្បើយឡើងវិញ ក្រោយពេលកីឡាកររូបនេះបានរងរបួសដាច់សរសៃ ACL នៅជើងខាងស្តាំ កំឡុងពេលស្ម័គ្រចិត្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក។ គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងចូលរួមជាម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទះធំៗចំនួន ៣ ប្រចាំឆ្នាំ ២០២៦ រួមមាន៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ព្រឹត្តិការណ៍ប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី និងព្រឹត្តិការណ៍ប្រកួតបាល់ទះទូទាំងប្រទេស ដើម្បីបង្កើនធនធានកីឡាករបាល់ទះ ត្រៀមដណ្តើមមេដាយមាសពីការប្រកួតស៊ីហ្គេម ២០២៧ ជាពិសេស គឺមាស ២ គីឡូដែល ខ្មែរ ប៊ែវើរីជីស សន្យាប្រគល់ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រសិនបើឈ្នះបានមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម។ ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ
(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប ៩ ឆ្នាំការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សមាគមន៍សិល្បករខ្មែរ ព្រមទាំងសិល្បករ-សិល្បការិនី រួមគ្នាយ៉ាងសកម្មបង្កើតកម្មវិធីសាទរនេះឡើង រំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ ដែលបន្សល់ទុកកេរ្តិ៍តំណែលវប្បធម៌ដ៏ផូរផង់មួយនេះ។ កម្មវិធីប្រព្រឹត្តទៅនៅ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយកម្មវិធីនេះមិនត្រឹមតែបង្ហាញពីសិល្បៈបុរាណចាប៉ីដងវែងប៉ុណ្ណោះទេ ប៉ុន្តែជាភាសាផ្សព្វផ្សាយអរិយធម៌ វប្បធម៌...
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន ថោន គ្រុប បានប្រកាសចាប់ដៃសហការគ្នា នាំយកមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស ដែលនឹងធ្វើឡើងចំនួន ១៩ ទីតាំង ដើម្បីបន្តជ្រោមជ្រែងវិស័យសិល្បៈតន្ត្រី អភិរក្សប្រដាល់គុនខ្មែរ ដោយបន្តបង្កើតឱកាស ផ្តល់ចំណូលដល់សិល្បៈករ-សិល្បៈការិនី និងកីឡាករ-កីឡាការិនីគុនខ្មែរ។ តាមប្រសាសន៍អ្នកឧកញ៉ា លាង ម៉េង បានបង្ហើបក្នុងកម្មវិធីប្រកាសពីកិច្ចសហការនេះថា គោលជំហររបស់ ខ្មែរ ប៊ែវើរីជីស គឺធ្វើយ៉ាងណាជំរុញលើកស្ទួយវប្បធម៍ សិល្បៈតន្ត្រីខ្មែរ ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់សិល្បៈបុរាណ និងសម័យ ហើយការបន្តបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗ ក៏ដូចជាសង្វៀនប្រកួតប្រដាល់គុនខ្មែរនេះ នឹងកាន់តែបណ្តុះសមត្ថភាព ទេព្យកោសល្យរបស់សិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនីជំនាន់ក្រោយ។ ជាការរួមសហការដ៏ស្អិតរមួត ដើម្បីចូលរួមជ្រោមជ្រែងវិស័យតន្ត្រីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ វត្តមានរបស់មហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្ស WURKZ TOUR CONCERT និងព្រឹត្តិការណ៍ប្រកួតប្រដាល់ WURKZ សេនាគុនខ្មែរយ័ន្ត ៨ ទិស នឹងប្រព្រឹត្តឡើងចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីនាំយកទស្សនីយភាពកំសាន្តចម្រុះដល់បងប្អូនខ្មែរគ្រប់ខេត្ត-ក្រុង ជាពិសេស គឺបណ្តុះស្មារតី មនសិកា និងឧត្តមគតិក្នុងការជំរុញលើកកម្ពស់វិស័យសិល្បៈតន្ត្រីទាំងបុរាណ និងសម័យ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង។ វើក ជំរុញវិស័យសិល្បៈ តន្ត្រី គុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺដល់ឆាកអន្តរជាតិ! ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!
(ភ្នំពេញ)៖ ដោយមើលឃើញពីសន្ទុះនៃភាពរីកចម្រើននៃ សិល្បៈ វប្បធម៌ ដែលកើតចេញពី ស្មារតីខ្មែររួបរួមគ្នា ក្នុងការគាំទ្រ មរតកវប្បធម៌ សិល្បៈ និងស្នាដៃផ្សេងៗ ទើបក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមសហការឧបត្ថម្ភជាមួយ ផលិតកម្ម សាន់ដេ ក្នុងការបង្កើតព្រឹត្តិការណ៍្រប្រគំតន្រ្តីខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT។...
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហង្ស មាស គ្រុប បានប្រកាសចាប់ដៃសហការនាំយកមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស CAMBODIA OWN THE NIGHT TOUR CONCERT និងសង្វៀនប្រដាល់ CAMBODIA SUPER WARRIORS KUN KHMER ទៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែឈានដល់កម្រិតកំពូល។ ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា៖ “ទោះជាយើងជួបស្ថានការណ៍លំបាក ក៏យើងត្រូវតែបន្តដំណើរទៅមុខ ព្រោះយើងម្នាក់ៗសុទ្ធតែមានបន្ទុកត្រូវរ៉ាប់រងរៀងខ្លួន មិនថាជាសិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនី ឬជាម្ចាស់អាជីវកម្មជាដើម ទើប ខ្មែរ ប៊ែវើរីជីស សម្រេចឧបត្ថម្ភផ្តាច់មុខ បង្កើតព្រឹត្តិការណ៍ប្រគំតន្រ្តី និងការប្រកួតប្រដាល់នេះ ហើយចំណូលវិលជុំក្នុងស្រុកបែបនេះ នឹងធ្វើឱ្យខ្មែរយើងមានសមត្ថភាពជួយត្រឡប់ទៅវិញ នៅពេលដែលសង្គមត្រូវការ”។ នេះ មិនមែនជាលើកដំបូងឡើយ ដែល ខ្មែរ ប៊ែវើរីជីស ចូលរួមសហការជាមួយ ហង្ស មាស គ្រុប ដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្ត្រីនៅកម្ពុជា ដោយកន្លងមក ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្តាច់មុខនាំយកកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកជាច្រើនដូចជា THE VOICE CAMBODIA គ្រប់រដូវកាល, X FACTOR CAMBODIA រដូវកាលទី ១, KILLER KARAOKE...
ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កម្មវិធីសិន្និសីទសារព័ត៌មានចាប់ឆ្នោតចែកពូល A ពូល B ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ IPCC KUN KHMER CHAMPIONSHIP បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ០៣ ខែកញ្ញា កន្លងទៅ ដោយម្ចាស់ជ័យលាភីខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ម៉ឺនដុល្លារ។ ថ្លែងក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ក្រុមហ៊ុនមេ ជីប ម៉ុង នឹងនៅតែរក្សាឆន្ទៈ ក្នុងនាមជាក្រុមហ៊ុនឯកជនវិនិយោគដោយកូនខ្មែរ ដែលបន្តដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់ ដឹកមុខលើការជួយគាំទ្រវិស័យកីឡាគុនខ្មែរ និងវិស័យកីឡាជាច្រើនទៀត ព្រមទាំងជួយត្រឡប់ទៅសង្គមវិញឱ្យកាន់តែខ្លាំងក្លា ប្រសិនបើបងប្អូននៅតែបន្តគាំទ្រគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស។ ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្ហាញផលិតផលថ្មីមួយទៀតជាផ្លូវការ គឺ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា មានរចនារូបរាងថ្មីយ៉ាងទាក់ទាញ ព្រមទាំងមានរសជាតិថ្មីប្លែក បង្កើនថាមពលខ្លាំង ឆ្ពោះទៅរកភាពជោគជ័យ។ នេះជាសមិទ្ធផលថ្មីផ្ទួនៗគ្នារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយមានការគាំទ្រខ្លាំងលើផលិតផលខ្មែរ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ទើបតែបញ្ចេញផលិតផលថ្មី ២ ប្រភេទគឺ CAMBODIA COLA និង CAMBODIA BLACK BEER ផងដែរ។ មិនត្រឹមតែជាផលិតផលខ្មែរ ដែលមានការគាំទ្រខ្លាំងនោះទេ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងស្រុក ក្នុងការជួយជ្រោមជ្រែងកីឡាគ្រប់ប្រភេទ ដើម្បីជួយជំរុញឱ្យវិស័យកីឡានៅកម្ពុជាកាន់តែមានការអភិវឌ្ឍ ជាពិសេស បង្កើនគុណភាពកីឡាករលើឆាកអន្តរជាតិ។ វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឲ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ!
(ភ្នំពេញ)៖ មិនចាញ់សមាជិកមុនៗក្នុងចំណោមម៉ាកផលិតផល CAMBODIA BEER ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស CAMBODIA BLACK ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ហើយត្រូវបានប្រកាសសម្ពោធជាផ្លូវការ ដែលចាប់ផ្តើមបញ្ចេញទៅលើទីផ្សារ ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០២៥ តទៅហើយ។ CAMBODIA BLACK មានរសជាតិ SMOOTH ស្រទន់ជាប់ចិត្ត ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងដោយបច្ចេកវិទ្យាទំនើបពីអ៊ឺរ៉ុប ផ្តល់នូវរសជាតិដិតឈ្ងុយពីស្រូវសាលី ជាមួយនឹងបរិមាណជាតិអាកុលត្រឹមតែ ៥%។ CAMBODIA BLACK មានរូបរាងប្រណិតថ្មី រំលេចឆ្នូតពណ៌មាស កាន់តែស៊ីវិល័យទាក់ភ្នែក សាមសមក្នុងការបង្កើតបរិយាកាសជួបជុំឱ្យកាន់តែជិតស្និទ្ធ។ កាន់តែពិសេស គឺ CAMBODIA BLACK នឹងផ្តល់ឱកាសឈ្នះរង្វាន់ប្រាក់សុទ្ធសរុប ៤ លានដុល្លារដល់អតិថិជនទៀតផង។ ខ្មែរ ប៊ែវើរីជីស ជារោងចក្រធំក្នុងស្រុក ដែលមានសមត្ថភាពខ្ពស់អាចផលិតបានស្រាបៀរគ្រប់ប្រភេទ ប្រកបដោយស្តង់ដាគុណភាពអន្តរជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលដែលនៅក្រោមម៉ាកផលិតផល CAMBODIA BEER របស់ ខ្មែរ ប៊ែវើរីជីស មានដូចជា៖ CAMBODIA PREMUIM, CAMBODIA LITE, CAMBODIA SUPREME, CAMBODIA...
(ព្រះវិហារ)៖ នៅតែរក្សាស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ២ ម៉ឺនកេស ដើម្បីចែកជូនដល់ប្រជាជនភៀសសឹកក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាបដោយមានវត្តមានលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ចុះប្រគល់ជូន និងសួរសុខទុក្ខបងប្អូនប្រជាជននៅតំបន់នោះផ្ទាល់។ ខ្មែរ ប៊ែវើរីជីស តែងឆ្លើយតបយ៉ាងសកម្មទៅតាមស្ថានភាពប្រែប្រួលជាក់ស្តែង ដោយបានខ្នះខ្នែងរៀបចំទឹកពិសារកម្ពុជា និងភេសជ្ជៈសរុបជាង៤ ម៉ឺនកេស ដឹកចេញភ្លាមៗដើម្បីប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ជួយយកអាសារបងប្អូនខ្មែរក្នុងគ្រាលំបាក។ ប្រកាន់យកស្មារតីរួបរួមគ្នាតែមួយ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស រួមជាមួយពាណិជ្ជកម្មទាំង ១៤ បានប្រកាសឧបត្ថម្ភថវិកា ២ លានដុល្លារភ្លាមៗ បន្ថែមពីលើថវិកាឧបត្ថម្ភសរុប ៥០ ម៉ឺនដុល្លារកន្លងទៅ រួមជាមួយសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកក្នុងកាលៈទេសៈដ៏លំបាកនេះ ដែលបញ្ជាក់ច្បាស់ពីឆន្ទះមោះមុតក្នុងនាមជាខ្មែរដូចគ្នា ហើយគ្មាននរណាជួយខ្មែរបានក្រៅពីខ្មែរដូចគ្នានោះទេ។ ក្នុងនោះ ធនាគារ ជីប ម៉ុង បានប្រកាសលុបចោលបំណុលទាំងស្រុងរបស់អតិថិជន ដែលជាយោធិនពលី និងយោធិនពិការភ្លាមៗ ព្រមទាំងបានបន្ថែមទឹកប្រាក់ឧបត្ថម្ភចំនួន ២០ លានរៀលក្នុងមួយគ្រួសារ សម្រាប់យោធិនពលីជីវិត, ១០ លានរៀលក្នុងមួយគ្រួសារ សម្រាប់យោធិនពិការនិង ២ លានរៀលក្នុងមួយគ្រួសារ សម្រាប់យោធិនរងរបួសស្រាល ទោះមិនជាប់បំណុលធនាគារ ជីប ម៉ុង ក៏ដោយ។ ស្មារតីរួបរួមគ្នា ខ្មែរ ស្រឡាញ់ ខ្មែរ! គាំទ្រផលិតផលខ្មែរ ខ្មែរ ប៊ែវើរីជីស ដូចជួយប្រជាជនភៀសសឹក និងកងទ័ពជួរមុខកម្ពុជា!