(ភ្នំពេញ)៖ ជាម៉ូយប្រចាំយូរហើយ តែប៉ះតែរង្វាន់តូចៗដូចជាត្រូវមួយកំប៉ុងអីជាដើម មានអីលើកនេះ គាស់ភ្លាមត្រូវរង្វាន់ប្រាក់សុទ្ធ មានតួលេខច្បាស់ៗពេញៗភ្នែកលើក្រវិលកំប៉ុងតែម្តង! បងស្រីម្ចាស់សំណាងរូបនេះ មានឈ្មោះ ងួន ដាវី សព្វថ្ងៃជាអ្នកធ្វើការនៅគ្លីនិចឯកជនមួយកន្លែង និងជាអ្នកមកពីខេត្តកំពង់ស្ពឺផ្ទាល់ បានរៀបរាប់ទាំងក្តីរំភើបក្រៃលែងថា នៅថ្ងៃនោះផងដែរ រូបគាត់បានធ្វើដំណើរចេញទៅទិញអាហារពេលល្ងាច បន្ទាប់ពីចប់ម៉ោងធ្វើការរួច តែក៏នឹកឃើញចង់ទិញភេសជ្ជៈណាដែលមានរសជាតិជូរអែមមួយកំប៉ុងទៀត គ្រាន់បានញ៉ាំឱ្យស្វាងស្មារតី និងប៉ូវកម្លាំងមកបន្តការងារនៅផ្ទះ។ សំណាងអ្វីម្ល៉េះ គ្រាន់តែគាស់ភ្លាម ឃើញតួលេខ ៧,៧៧៧ ដុល្លារនៅលើក្រវិលកំប៉ុងច្បាស់ៗតែម្តង។ មិនចាំយូរ បងស្រីក៏បានទាក់ទងមកលេខទូរស័ព្ទក្រុមហ៊ុនដែលមានលើក្រវិលកំប៉ុងផ្ទាល់ ទើបដឹងថាឈ្នះរង្វាន់លុយសុទ្ធពិត ស្រែកអរផ្អើលអស់បងប្អូនដែលនៅនឹងកន្លែងតែម្តង! បងស្រី ដាវី ក៏បានរៀបរាប់ទៀតថា គាត់តែងតែជាវភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ជាប្រចាំ ដោយសារជាភេសជ្ជៈដែលមានរសជាតិជូរអែមឆ្ងាញ់ សាមសមជាមួយនឹងការបំប៉នស្មារតីឱ្យសកម្ម ព្រោះគាត់តែងតែហត់នឿយអស់កម្លាំងជារឿយៗ បន្ទាប់ពីចេញពីធ្វើការ។ រាល់ដង យ៉ាងច្រើនត្រូវបានមួយកំប៉ុងអីប៉ុណ្ណឹង តែលើកនេះ មានសញ្ញារូបដុល្លារច្បាស់ៗពេញលើក្រវិលកំប៉ុង ទើបធ្វើឱ្យគាត់សង្ស័យ តែពេលដឹងការពិត គាត់ស្ទើរតែមិនជឿ សប្បាយរំភើបឥតឧបមា ដោយសារមួយផ្នែកធំនៃលុយនេះ អាចជួយគាត់បង់ថ្លៃសាលាបាន ព្រោះសព្វថ្ងៃគាត់ជានិស្សិតដែលកំពុងសិក្សាផង និងធ្វើការផង។ ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ឈ្ងុយ រសជាតិជូរអែមៗ
(ភ្នំពេញ)៖មិននឹកស្មានដល់នោះទេ បងប្រុសជនជាតិចិនរូបនេះ មកដល់ស្រុកខ្មែរ រកកន្លែងការងារដែលមានប្រាក់ចំណូលប្រសើរជាងមុន មិនទាន់បានប៉ុន្មានផងទទួលបានលុយសុទ្ធ 33,333ដុល្លាពីស្រាបៀកម្ពុជាភ្លាមៗ។បងប្រុស សំណាងរូបនេះ មានឈ្មោះ ហៃស៊ីន ជែ (HAIXIN JIA) ជាជនជាតិចិន រស់នៅ បច្ចុប្បន្នភ្នំពេញ ជាអ្នកម៉ៅការសំណង់។បងប្រុសបានរៀបរាប់ទាំងអារម្មណ៍រីករាយ និង ភ័យខ្លាំងមែនទែន ព្រោះមិនដែលរំពឹងថាខ្លួនមានសំណាងបានឈ្នះទឹកប្រាក់ច្រើនបែបនេះទេ គ្រាន់តែដឹងថាឈ្នះបាន33,333ដុល្លាភ្លាម សប្បាយចង់ហោះ មិនបង្អង់យូរក៏យកទៅសួរអ្នកលក់នៅក្នុងហាងស្រាបៀរ រួចក៏ធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនភ្លាមៗតែម្តង។ បងប្រុសបានបន្តទៀតថា ធ្លាប់តែឃើញមិត្តភក្តិ កម្មករក្រោមឱវាទ ឈ្នះឡាន...
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការអតិថិជន និងតម្រូវការទីផ្សារ ខ្មែរ ប៊ែវើរីជីស សម្រេចបង្ហាញសមាជិកថ្មី និងបានធ្វើការដាក់សម្ពោធ «ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ» ជាផ្លូវការជូនដល់តំណាងចែកចាយ និងអតិថិជនទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង ខ្មែរ ប៊ែវើរីជីស ផ្ដល់ជូននូវរសជាតិថ្មី បទពិសោធន៍ថ្មី និងប្លែកអារម្មណ៍ដល់អតិថិជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី...