(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីគ្នា ខ្មែរ ស្រលាញ់ខ្មែរ! ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែគិតគូ ពីសុខសុវត្ថិភាពចែកមួកសុវត្ថិភាពពេលធ្វើដំណើរដល់បុគ្គលិក ថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ប្រកាសចែកមួកសុវត្ថិភាពសរុប ៥ម៉ឺនមួក ដល់អាជីវករលក់រាយជាច្រើនថែមទៀតផង។ ការផ្ដល់ជូនមួកសុវត្ថិភាព នេះ ជាការរួមចំណែកផ្សព្វផ្សាយពីសារៈសំខាន់នៃការពាក់មួកសុវត្តិភាព អំឡុងពេលបើកបរ និងធ្វើដំណើរនៅទីជិត ឆ្ងាយ ជាពិសេសការផ្តល់មួកសុវត្ថិភាពនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងរបស់បងប្អូនអាជីវករឱ្យបានកាន់តែទូលំទូលាយជាមុនបន្ថែមទៀត។ ខ្មែរ ប៊ែវើរីជីស...
(ភ្នំពេញ)៖ ញាក់ភ្នែកប្រផ្នូលល្អមែន ឈ្នះរង្វាន់លុយសុទ្ធ5,555$ ពីទឹកក្រូចអាយស៍កូឡា។ បងប្រុសសំណាង ឈ្មោះ ចឹក ទិត្យ រស់នៅភ្នំពេញ មុខរបរជាអ្នករាំរបាំ បានបញ្ជាក់ថា គាត់បានហូបបាយជាមួយទឹកក្រូចអាយស៍កូឡា តាំងពីព្រលឹមស្រាងៗ ម៉ោង៣ភ្លឺ ហើយមើលកម្របដបមិនច្បាស់ថាឈ្នះរង្វាន់ ទាល់តែបញ្ចាំងភ្លើង ទើបមើលឃើញលេខ ប្រាំចំនួនបួនដង ភ្លាមនោះក៏ស្រែកហ៊ោកញ្ជ្រោលផ្អើលក្លឹបរាំរបាំអស់។ បងប្រុស បានបន្តរៀបរាប់យ៉ាងរំភើបថា លុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដំបូងគាត់នឹងយកទៅសងថ្លៃដី និងទិញសម្ភារ:រាំរបាំបន្ថែមឱ្យក្មេងៗ។ បងប្រុសមិនត្រឹមតែជាអ្នកស្រលាញ់វប្បធម៌ខ្មែរ និងជួយអភិរក្សរបាំខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជួយគាំទ្រនូវផលិតផលខ្មែរ ជាពិសេសគឺផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថែមទៀតផង។ ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ បងប្អូនអតិថិជនទាំងអស់ អាចចូលរួមទទួលយកភាពរីករាយ...