(ភ្នំពេញ)៖ ជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ដើម្បីខ្មែរ និងការរីកចម្រើនរួមគ្នារបស់សង្គមកម្ពុជា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តពង្រីកខ្លួន ដើម្បីជំរុញផ្សារក្នុងស្រុក ឱ្យកាន់តែរីកចម្រើន និងឈានទៅមុខឥតឈប់ឈរ។ កាលពីថ្ងៃទី ០៧ ខែមករានេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានប្រកាសជាផ្លូវការនូវការបើកការដ្ឋានសាងសង់ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត...
(ភ្នំពេញ)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំដែលបានចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនយោធិនពលីជីវិត និងយោធិនពិការ នៅក្នុងប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ការចូលរួមលុបបំណុលទាំងស្រុងរបស់ធនាគារ ជីប ម៉ុង គឺជាការចូលរួមសម្រាលបន្ទុកបន្ថែមដល់យោធិនខ្មែរ និងក្រុមគ្រួសាររបស់វីរកងទ័ព...
(ភ្នំពេញ) នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានដឹកនាំបុគ្គលិកទៅគោរពវិញ្ញាណក្ខន្ធសពក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី១...