(ភ្នំពេញ)៖ ជាសហគ្រិនខ្មែរ ដែលតែងតែចូលរួមទ្រទ្រង់វិស័យសុខាភិបាល និងយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជន ជីប ម៉ុង បានប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសៈនាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ ក្រោមវត្តមានលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង...
ក្រោយពីបានរកឃើញម្ចាស់ឡាន Ford Ranger និងរង្វាន់ជាច្រើនក្នុងរដូវកាលទី០១ ទី០២ និងទី៣ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង បានធ្វើឱ្យកក្រើកស្រទាប់អតិថិជនទូទាំងប្រទេសជាថ្មីម្តងទៀត ជាមួយនឹងការប្រកាសបង្កើនរង្វាន់ដ៏មហាសាលសម្រាប់ រដូវកាលទី០៤។ក្នុងឱកាសដ៏ពិសេស អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប...
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ទទួលបានពានរង្វាន់ចំនួន ២ ពីក្រុមហ៊ុន Visa ក្នុងព្រឹត្តិការណ៍ Visa Client Appreciation Event សម្រាប់ឆ្នាំ ២០២៥។ ពានរង្វាន់ “Leadership in Total Merchant Sales Volume...
(ភ្នំពេញ)៖ ជាផ្សារខ្មែរ ដែលតែងតែគាំទ្រគ្រប់សកម្មភាពលើកស្ទួយផលិតផលខ្មែរពិតប្រាកដ! ជីប ម៉ុង រីថែល បានក្លាយជាទីតាំងសម្ពោធផ្លូវការនូវ «យុទ្ធនាការផលិតផលជាតិ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងសិប្បករ-ផលិតករក្នុងស្រុក តំណាងវិស័យឯកជន សហគ្រាសធុនតូច-មធ្យម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចសហប្រតិបត្តិការនេះ...
(ភ្នំពេញ)៖ ការបរិច្ចាគឈាម គឺជាការចូលរួមចែករំលែកក្តីស្រឡាញ់ដ៏មានន័យមួយ ព្រោះឈាមមួយចំណែកតូចរបស់យើងអាចជួយមនុស្សម្នាក់ បន្តរស់រានមានជីវិតបាន។ ក្នុងនាមជាឈាមខ្មែរតែមួយ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ម្តងទៀត ដើម្បីទំនុកបម្រុងដល់វីរៈកងទ័ព និងជួយសង្គ្រោះជីវិតបងប្អូនខ្មែរដែលកំពុងត្រូវការឈាមចាំបាច់នៅតាមមន្ទីរពេទ្យនានា។ ក្នុងបេសកកម្មបរិច្ចាគឈាមសង្គ្រោះជីវិត អ្នកស្ម័គ្រចិត្តជាច្រើនរូប រួមទាំងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ដែលបានស្រុះគ្នាមកចូលរួមបរិច្ចាគឈាម ពេញដោយស្នាមញញឹម ក្រោមការរៀបចំរបស់ក្រុមហ៊ុន ជីប ម៉ុង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីរៈកងទ័ពជួរមុខកម្ពុជា។ ជានិមិត្តសញ្ញានៃសប្បុរសធម៌ ជីប...
(ភ្នំពេញ)៖ ជាង ៤០ ឆ្នាំមកហើយ ក្រុមហ៊ុន ជីប ម៉ុង នៅតែរក្សាទំនុកចិត្តរបស់អតិថិជន មិនឱ្យខកបំណងឡើយ ដូចជាការស្វែងរកផលិតផលប្រេងឆា ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការបងប្អូន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានពេញលេញ ជាពិសេសគិតគូដល់សុខភាពប្រជាជនកម្ពុជាជាចម្បង។ ជាក់ស្តែង ជីប ម៉ុង ត្រេឌីង ដែលជាពហុពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសសម្ពោធនិងដាក់លក់ជាផ្លូវការនូវផលិតផលប្រេងឆាថ្មីចំនួន...
(ភ្នំពេញ)៖ ស្របពេលដែលសក្តានុពលនៃវិស័យសេដ្ឋកិច្ចកម្ពុជាកាន់តែកើនឡើងជារៀងរាល់ឆ្នាំ និងទាក់ទាញវិនិយោគិនបរទេសច្រើនឡើងៗ ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមជាដៃគូសហការក្នុងវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ ២០២៥ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ចិនលើគ្រប់វិស័យ។ ពិធីបើកវេទិកាដ៏ធំប្រចាំឆ្នាំនេះ បានប្រព្រឹត្តិឡើងដោយមានការអញ្ជើញចូលរួមជាប្រធានគណៈអធិបតីពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
(ភ្នំពេញ)៖ ក្រោយស្ថានភាពតានតឹងភ្លាមៗនៅតាមបន្ទាត់ព្រំដែន ជីប ម៉ុង ប្រកាសឧបត្ថម្ភថវិកាចំនួន ៣ លានដុល្លារ អង្ករ ៣០០ តោន និងទឹកពិសាកម្ពុជាចំណុះ ១.៥ លីត្រ ចំនួន ៣ ម៉ឺនកេស ជូនដល់ប្រជាជនភៀសសឹក និងវីរកងទ័ពជួរមុខកម្ពុជា។ ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០% តែងឆ្លើយតបយ៉ាងសកម្មទៅតាមស្ថានភាពប្រែប្រួលជាក់ស្តែង ដោយបានខ្នះខ្នែងរៀបចំថវិកា ស្បៀងអាហារ និងទឹកពិសាកម្ពុជា ភ្លាមៗដើម្បីប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន បង្ហាញពីស្មារតីតែមួយការពារបូរណភាពទឹកដី ជួយយកអាសារបងប្អូនខ្មែរក្នុងគ្រាលំបាក និងរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន។ ក្រុមហ៊ុន ជីប ម៉ុង ដែលមានពហុពាណិជ្ជកម្មជាង ១៤ បានឧបត្ថម្ភទឹកប្រាក់ជាហូរហែ ដែលមកដល់បច្ចុប្បន្នសរុបជិត ៦ លានដុល្លារ រួមបញ្ចូលសម្ភារៈប្រើប្រាស់ចំបាច់ជូនដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈរាប់ម៉ឺនកេស ជូនដល់បងប្អូនភៀសសឹក និងកងទ័ពជួរមុខ ក្នុងកាលៈទេសៈលំបាក ដើម្បីជាតិ និងប្រជាជនខ្មែរ។ ខ្មែរស្រលាញ់ខ្មែរ! ខ្មែរ រួបរួមគ្នា ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន!
លើសពីមជ្ឈមណ្ឌលលក់ទំនិញ ដែលប្រមូលផ្ដុំទៅដោយម៉ាកយីហោជាតិ និងអន្តរជាតិល្បីៗ ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន៣ រួមមានសាលារៀនលំដាប់អន្តរជាតិ Authentic Advanced Academy (AAA), មជ្ឍមណ្ឌលកម្សាន្តសម្រាប់កុមារ Funderland និងក្រុមហ៊ុន Baby Outlet ដើម្បីបន្តផ្ដល់នូវបទពិសោធន៍គ្មានដែនកំណត់ រួមចំណែកបន្ថែមការបណ្ដុះបណ្ដាលភាពឆ្លាតដល់កុមារ...
លេងឈុតធំហើយ ក្រុមហ៊ុន ជីប ម៉ុង ប្រកាសវិនិយោគទុន ១០០ លានដុល្លារ ពង្រីកវិសាលភាពលើវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិ នៅកម្ពុជា – iCAN British International School ភ្នំពេញ 17 តុលា 2025៖ កម្មវិធីប្រកាសរបស់ ក្រុមហ៊ុន ជីប ម៉ុង លើការបោះទុនវិនិយោគ ១០០ លានដុល្លារ លើការពង្រីកវិសាលភាពវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា...