(ភ្នំពេញ)៖ ជាក្រុមហ៊ុនដឹកនាំដោយសហគ្រិនខ្មែរ ជីប ម៉ុង តែងរួមចំណែកក្នុងការបណ្តុះស្មារតីគាំទ្រផលិតផលខ្មែរ តួយ៉ាងដូចជាដំណាំបន្លែបង្ការធម្មជាតិពិតៗ ពីប្រជាកសិករក្នុងស្រុកជាដើម ដោយថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានប្រមូលទិញទិន្នផលដំណាំផ្លែល្ពៅជាច្រើនតោន ពីចំការនៅក្នុងខេត្តព្រះវិហារផ្ទាល់ ដើម្បីចែកជូនដល់គ្រប់បុគ្គលិក ជីប ម៉ុង ដោយឥតគិតថ្លៃ។ ស្របពេលដែលការគាំទ្រផលិតផលខ្មែរកំពុងផុសផុលឡើង ជីប ម៉ុង បានចូលរួមយ៉ាងសកម្មក្នុងការពង្រីកទីផ្សារ កសិផលក្នុងស្រុក ដែលជាភោជផលធម្មជាតិ ដាំដុះដោយកសិករខ្មែរសុទ្ធសាធ ដើម្បីជាចំណែកក្នុងការជំរុញ និងលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាបង្វិលចរន្តពាណិជ្ជកម្ម ឱ្យបានជាផលប្រយោជន៍ដល់គ្រប់ពលរដ្ឋក្នុងសង្គមផងដែរ។ ជាទង្វើដ៏ប្រពៃមួយ ដែលក្រុមហ៊ុន ជីប ម៉ុង បានជួយសម្រួលដល់ដំណាំមួយចំនួន ដែលកំពុងប្រមូលផលហូរហៀរពេញចំការ។ ជាក់ស្តែង ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងស្មារតីលើកស្ទួយផលិតផលក្នុងស្រុក ដោយតែងបញ្ជរទិញគ្រប់ផលិតផលខ្មែរ ជាពិសេស គឺផលដំណាំធម្មជាតិពីចំការកសិករផ្ទាល់ ដើម្បីពង្រីកទីផ្សារកសិកម្មក្នុងស្រុក កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាច ផលិតបាន ក៏ដូចជាបន្តជំរុញការគាំទ្រផលិតផលខ្មែរនៅក្នុងស្រុកផងដែរ។ ជីប ម៉ុង គាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក៕
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការជាមួយគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំយកថវិកាចំនួន ១.០០០.០០០ ដុល្លារ (មួយលានដុល្លារអាមេរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៥ និងខួបលើកទី ៧០ ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ គិតចាប់ពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ៤៤ លើក សរុបជាថវិកាចំនួន ៧.៨២៥.៣៥០ ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានចូលរួមបរិច្ចាកទាំងថវិកា និង សម្ភារៈ ជូនកាកបាទក្រហមកម្ពុជាដោយសន្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១ លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម។ល។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ...