បច្ចេកវិទ្យា
ក្រុមហ៊ុន បច្ចេកវិទ្យា អាចប្រឈម នឹងការពិន័យចំពោះ មាតិកាបង្កអន្តរាយ នៃច្បាប់សុវត្ថិភាព តាម អ៊ីនធើណេតថ្មី របស់រដ្ឋាភិបាល
រដ្ឋាភិបាលបានមានប្រសាសន៍ថា ច្បាប់សុវត្ថិភាព តាមប្រព័ន្ធអ៊ីនធើណេតថ្មីរបស់ខ្លួននាពេលបច្ចុប្បន្ននេះនឹងជួយរក្សាសុវត្ថិភាពកុមារ និងប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការរំលោភបំពានផ្សេងៗយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពតាមអ៊ីនធើណេត មាន៦ចំណុចរួមមាន៖ទី១៖ ក្រុមហ៊ុន Ofcom ជានិយតករតាមអ៊ីនធើណេតថ្មីអាច ដាក់ពិន័យក្រុមហ៊ុនរហូតដល់ ១៨ លានផោន ឬ១០ភាគរយនៃចំណូលប្រចាំឆ្នាំរបស់ពួកគេ (ណាមួយខ្ពស់ជាងនេះ) ប្រសិនបើពួកគេមិនព្រមដកមាតិកាដែលបង្កអន្តរាយ។ ទី២៖Ofcom មានអំណាចរារាំងការចូលប្រើគេហទំព័រ។ ចំណែកទី៣៖កាតព្វកិច្ចថ្មីនៃវិធានថែទាំតម្រូវឲ្យក្រុមហ៊ុន បច្ចេកវិទ្យាចាត់វិធានការមិនត្រឹមតែប្រឆាំងនឹងមាតិកាគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹងមាតិកាដែលស្របច្បាប់ផងដែរមានគ្រោះថ្នាក់ដូចជាព័ត៌មានអំពីការធ្វើអត្តឃាត...