Event
ក្រុមហ៊ុន AdColony៖ ឱកាសផ្សាយពាណិជ្ជកម្មទៅកាន់អ្នកលេងហ្គេម លើឧបករណ៍ចល័ត អ្នកទីផ្សារកម្ពុជាគួរតែផ្តោតលើការលេងហ្គេម លើឧបករណ៍ចល័ត
អ្នកទីផ្សារនៅកម្ពុជាគួរតែផ្តោតលើការលេងហ្គេមលើឧបករណ៍ចល័ត ដើម្បីពង្រីកវិសាលភាពម៉ាកយីហោរបស់ពួកគេ។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនតំណាងផ្លូវការនៅកម្ពុជារបស់ភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គម Facebook, TikTok និង Spotify។ នៅក្នុងការបង្ហោះនាពេលថ្មីៗនេះ ក្រុមហ៊ុន Httpool ពន្យល់អំពីរបៀបដែលអ្នកទីផ្សារអាចពង្រីកទស្សនិកជនគោលដៅ របស់ពួកគេដោយប្រើប្រាស់ឱកាសផ្សាយពាណិជ្ជកម្មដែលផ្តល់ជូនដោយការលេងហ្គេមលើឧបករណ៍ចល័ត។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស បានធ្វើឱ្យសមត្ថភាពទូរស័ព្ទរបស់យើងមានភាពប្រសើរឡើងយ៉ាងខ្លាំង។ វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ ដែលក្រុមហ៊ុនផលិតហ្គេមត្រូវការ ដើម្បីតាមឱ្យទាន់បច្ចេកវិទ្យាទាំងនេះ ដោយផលិតហ្គេមលើឧបករណ៍ចល័តដ៏អស្ចារ្យ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ទស្សនិកជននៅទូទាំងពិភពលោក។...