ផ្សេងៗ
ក្រុមហ៊ុន Amazon នឹងវិនិយោគទឹកប្រាក់ ៩ ពាន់លានដុល្លារនៅសិង្ហបុរី
សិង្ហបុរី៖ ក្រុមហ៊ុន Amazon បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ៩ ពាន់លានដុល្លារនៅប្រទេសសិង្ហបុរីក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដើម្បីពង្រីកសមត្ថភាពកុំព្យូទ័រលើប្រព័ន្ធ Cloud របស់ខ្លួនក្នុងប្រទេសមួយនេះ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានបង្ហាញការវិនិយោគរាប់ពាន់លានដុល្លារក្នុងវិស័យដូចគ្នានៅតំបន់អាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុន ខណៈក្រុមហ៊ុនកំពុងស្វែងរកផលប្រយោជន៍ពីតម្រូវការកើនឡើងក្នុងតំបន់។ ក្រុមហ៊ុន Amazon បានបន្តថា តួលេខនេះបង្កើនការវិនិយោគរបស់ខ្លួនទ្វេដងនៅទីក្រុង ហើយនឹងជួយឲ្យវាបំពេញតម្រូវការកើនឡើងសម្រាប់សេវាកម្ម...