ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Huawei រំពឹងថាប្រាក់ចំណូល នឹងកើនឡើងជិត ៩ភាគរយក្នុងឆ្នាំ 2023
ទីក្រុងប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បាននិយាយថា ក្រុមហ៊ុនបានរងព្យុះភ្លៀងនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏ខ្លួនបានប្រកាសពីការកើនឡើងនៃប្រាក់ចំណូលជិត ៩ ភាគរយក្នុងឆ្នាំ ២០២៣ ជាឆ្នាំដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនភ្ញាក់ផ្អើលជាមួយនឹងការចេញលក់ស្មាតហ្វូនលំដាប់ខ្ពស់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនយក្សមានមូលដ្ឋាននៅទីក្រុង Shenzhen បានស្ថិតនៅចំកណ្តាលនៃការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ឧបករណ៍របស់ខ្លួនអាចត្រូវបានប្រើប្រាស់សម្រាប់ចារកម្មរដ្ឋជាការចោទប្រកាន់ដែលក្រុមហ៊ុនបានបដិសេធ។ការដាក់ទណ្ឌកម្មចាប់តាំងពីឆ្នាំ២០១៩ បានកាត់ផ្តាច់ក្រុមហ៊ុនពីការចូលប្រើគ្រឿងបន្លាស់ និងបច្ចេកវិទ្យាដែលផលិតដោយសហរដ្ឋអាមេរិក ដោយបង្ខំឲ្យវាធ្វើពិពិធកម្មប្រភពកំណើនរបស់ខ្លួន។ លោក Ken...