ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន LG Sony និង Bosch បានធ្វើដំណើរចាកចេញពីប្រទេសរុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្ម
រុស្ស៊ី៖ បើយោងតាមសារព័ត៌មាន Kommersant បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីតំណាងនៃម៉ាកយីហោទាំងនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតទំនិញអេឡិចត្រូនិក LG ក្រុមហ៊ុន Sony និងក្រុមហ៊ុន Bosch បានចាប់ផ្តើមបិទហាងយីហោតែមួយរបស់ពួកគេក្នុងប្រទេសរុស្ស៊ីជាផ្លូវការហើយនាពេលបច្ចុប្បន្ន។ ម៉ាកយីហោទាំង ៣ កាលពីមុនបានប្រកាសពីចេតនារបស់ពួកគេក្នុងការចាកចេញពីទីផ្សាររុស្ស៊ី ឬបញ្ឈប់ការដឹកជញ្ជូនទំនិញចំពេលមានទណ្ឌកម្មរបស់លោកខាងលិចដាក់លើប្រទេសនេះពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន។ ហាងយីហោក្នុងប្រទេសរុស្ស៊ីបានបន្តដំណើរការរហូតដល់ពេលថ្មីៗនេះ។ ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ LG បានបញ្ជាក់ទៅកាន់ Kommersant នូវផែនការបិទហាងរុស្ស៊ីទាំងអស់របស់ខ្លួន ជាការផ្លាស់ប្តូរមួយ...