សុខភាព និង ផ្លូវភេទ
ជួយបំបាត់ក្លិនក្លៀកស្អុយ ដោយឱសថបុរាណ ៣ប្រភេទនេះ
ថ្វីបើបញ្ហាក្លៀកមានក្លិនស្អុយ ហើយខ្មៅស្រអាប់មិនមាន គ្រោះថ្នាក់ដល់សុភាពក៏ដោយ ប៉ុន្តែវាជាក្តីអាម៉ាសមួយ ជាពិសេសមនុស្សស្រីតែម្តង។ ដូច្នេះ ដើម្បីកម្ចាត់បញ្ហានេះ អ្នកពុំចាំបាច់ខំដើររកថ្នាំឯណាឆ្ងាយនោះទេ គ្រាន់តែអនុវត្តតាមវិធីបែបបុរាណ ៣យ៉ាងនេះ ក៏អាចសម្រេចដូចបំណងដែរ។ ១.ប្រើប្រាស់ក្រូចឆ្មារក្រោយពេលងូទឹករួច សូមប្រើក្រូចឆ្មារស្រស់ៗមួយចំណិត មកត្រដុសនៅក្នុងក្លៀក ហើយរងចាំ ១៥នាទី ទើបលាងសម្អាតចេញ។ អនុវត្តទៀងទាត់មួយថ្ងៃម្តង មិនយូរទេអ្នកនឹងឃើញពីប្រសិទ្ធភាព។ ២.ស្លឹកជីអង្កាមយកស្លឹកជីអង្កាម ១០មីលីក្រាម ទៅលាងទឹកឲ្យស្អាត...