សិល្បៈ និង កម្សាន្ត
តិចថានៅក្រចេះ អត់សូវមានកន្លែងដើរលេងចុះ ៤ កន្លែងនេះ សប្បាយក្រៃលែង ទេសភាពស្អាតៗ
«ខេត្តក្រចេះ» ជាដែនដីល្បីល្បាញនំក្រឡានដ៏ឆ្ងុយឆ្ងាញ់ នៃតំបន់ខ្ពង់រាបភាគឥសាន្តរបស់កម្ពុជា និងជាខេត្តដែលបន្សលទុក នូវសិល្បៈសំណង់បុរាណនាសម័យបារាំងជាច្រើន ហើយក៏ជាដែនដីសម្បូរផលិតផល ទេសចរណ៍លក្ខណអេកូធម្មជាតិ ពោរពេញដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត។ «ខេត្តក្រចេះ» ស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរ ទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗ ដែលជាជំរកត្រី នឹងសត្វផ្សោត ហើយសត្វផ្សោតនេះជាប្រភេទសត្វទឹកកំរ ។ ត្បិតខេត្តក្រចេះឆ្ងាយបន្តិចមែន...