សិល្បៈ និង កម្សាន្ត
ខេត្តតាកែវ មានតំបន់ទេសចរណ៍ល្បីៗណាស់ ពិសេសឱ្យតែថ្ងៃបុណ្យទានធំៗ ដឹងតែស្ទះចូលមិនរួច
ខេត្តតាកែវ បច្ចុប្បន្ននេះ កាន់តែកៀកជិតរាជធានីភ្នំពេញមែនទែនហើយ បន្ទាប់ពីផ្លូវជាតិលេខ២ និងលេខ៣ បានសាងសង់ពង្រីករួច ។ មិនតែប៉ុណ្ណោះ ខេត្តនេះក៏សម្បូរទៅដោយរមណីយដ្ឋានល្បីៗ តាំងពីដើមមក និងរមណីយដ្ឋានកែច្នៃថ្មីៗទៀត ដែលទទួលបានភ្ញៀវទេសចរមិនចេះតិច ហើយរាល់ពេលមានបុណ្យ ទានធំម្តងៗ គឺដឹងតែស្ទះផ្លូវចូលមិនរួចនោះទេ ។ រមណីយដ្ឋានទាំងនោះមានដូចជា៖ ភ្នំតាម៉ៅ៖ ស្ថិតក្នុងស្រុកបាទី ជារមណីយដ្ឋានចម្រុះដោយប្រាង្គប្រាសាទ ព្រៃភ្នំ និងសួនសត្វ។...