“ពោធិ៍សាត់” គឺជាខេត្តមួយ ក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា ។ ខេត្តនេះមានផ្ទៃដីសរុប ១២,៦៩២គីឡូម៉ែត្រការ៉េ ឋិតនៅភាគខាងលិចនៃប្រទេស មានព្រំប្រទល់ជាប់ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង ។ បច្ចុប្បន្ននៅមានពលរដ្ឋ មួយចំនួនលំបាក ក្នុងការកំណត់យកនិយមន័យ នៃអត្តសញ្ញាណ របស់ខេត្តពោធិ៍សាត់ និងការសរសេរឈ្មោះខេត្តមួយនេះ ឲ្យបានត្រឹមត្រូវ។...
សត្វតុកកែចេះហោះ ដែលមានឈ្មោះបច្ចេកទេសថា “Ptychozoon trinotaterra” គឺជាសត្វកម្រមួយប្រភេទរបស់ប្រទេសកម្ពុជា។ បើតាមការឱ្យដឹងពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្នសត្វតុកែចេះហោះនេះ កំពុងមានវត្តមានស្ថិតនៅជើងភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភេទសត្វដ៏កម្ររបស់កម្ពុជានេះ ត្រូវបានរកឃើញដោយលោក ភិរុណ (ពនេចរ) ជាប្រជាពលរដ្ឋនៅរីសតមួយកន្លែង។ គួរឱ្យដឹងថាប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយសត្វកម្រៗជាច្រើនប្រភេទ។ ទន្ទឹមនឹងនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការថែរក្សាអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សជានិរន្ត៍៕