សិល្បៈ និង កម្សាន្ត
ខ្យងគោកយក្ស បាត់ដានជាង ១០០ឆ្នាំមុន ត្រូវបានពិពណ៌នាដំបូង ដោយអ្នកធម្មជាតិវិទូបារាំង Henri Mouhot
ខ្យងគោកយក្សកម្ពុជា (Bertia cambojiensis) គឺជាប្រភេទខ្យង ដែលមានសម្បកធំ រស់នៅលើគោកក្នុងព្រៃស្រោង និងត្រូវបានពិពណ៌នាដំបូង ដោយអ្នកធម្មជាតិវិទូរបារាំងឈ្មោះ Henri Mouhot នៅឆ្នាំ១៨៦០ ពីកន្លែងមួយឈ្មោះថា Brelum (ជាភាសាបារាំង) នៃប្រទេសកម្ពុជា ប៉ុន្តែដោយសារថា ចំណុចនិយាមការនៃទីតាំងនោះ ពុំមានការកត់ត្រាច្បាស់លាស់ ទើបអ្នកស្រាវជ្រាវក្រោយៗ មកមានការលំបាក ក្នុងការកំណត់ទីកន្លែង ជាក់លាក់ណាមួយ...