សុខភាព និង ផ្លូវភេទ
បណ្តោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម
ជំងឺខ្លាញ់រុំថ្លើមជាការច្រាល់ ឬលើសកម្រិតជាតិខ្លាញ់ ក្នុងកោសិកាថ្លើមខុសធម្មតា ធ្វើឲ្យថ្លើមរីកធំ ហើយគេបែងចែក ជំងឺខ្លាញ់រុំថ្លើម ជាច្រើនប្រភេទ ។ ជំងឺខ្លាញ់រុំថ្លើមបណ្តាលមកពីអី? អ្នកណាខ្លះប្រឈមខ្លាំង នឹងជំងឺខ្លាញ់រុំថ្លើម? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ជំងឺខ្លាញ់រុំថ្លើមបណ្តាល មកពីការញ៉ាំអាហារ មានជាតិខ្លាញ់ច្រើន មកពីការញ៉ាំស្រាលើសកម្រិតរយៈពេលយូរ ហើយអ្នកជំងឺទឹកនោម អ្នកជាត់ជ្រុល លើសជាតិខ្លាញ់...