ព័ត៌មានអន្តរជាតិ
គីមជុងអ៊ុន ហៅវិស័យកម្សាន្ត បរទេសជា «ថ្នាំពុលដ៏គ្រោះថ្នាក់» ត្រូវបង្ក្រាបដាច់ខាត អ្នកល្មើសត្រូវចប់
របបកូរ៉េខាងជើង បានដាក់ចេញគោលការណ៍ បង្ក្រាបពេញទំហឹង ហើយបញ្ចៀស ឥទ្ធិពលពីបរទេស រួមមានទាំង វិស័យភាពយន្ត បទចម្រៀង និងទប់ស្កាត់ឥរិយាបទប្រឆាំងនឹងសង្គមនិយម ដែលជាអ្វីដែលលោក Kim Jong Un ហៅថាជា «ថ្នាំពុលដ៏គ្រោះថ្នាក់» ។ ច្បាប់របស់កូរ៉េខាងជើង ពិតជាតឹងរ៉ឹងខ្លាំង ហើយបានគំរាមកំហែង ដល់អ្នករំលោភបំពាន ទៅតាមស្ថានទោស ដោយខ្លះត្រូវបង់ប្រាក់ពិន័យ...