ព្រឹត្តិការណ៍
ក្រោយបើកការដ្ឋាន បាន១ឆ្នាំ! តើផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់ស្ពានគីហ្សូណា ដំណើរការសាងសង់ បានប៉ុនណាហើយ?
ក្រោយបើកការដ្ឋាន កាលពីខែមករា ឆ្នាំ២០២៣ គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម មកដល់ពេលនេះសម្រេចបានដូចជា ៖ ការងារឈូសឆាយមួយចំហៀងមានប្រវែង ៣៨គ.ម សម្រេចបាន ៤១,៧៦% និងចាក់បំពេញផ្លូវបាន ២២,៥៩ ម៉ឺនម៉ែត្រគីប សម្រេចបាន១៦,៥៥%។ រីឯការងារសាងសង់ស្ពាន សម្រេចគ្រឹះស្ពានចំនួន ៤៤...